ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

Crystal Palaceអស់ទំនុកចិត្តលើគ្រូបង្វឹកតាំងពី២សប្តាហ៍មុនណ្តេញចេញពីតំណែង

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
. 188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​

ក្លិប Crystal Palace បានបង្ហើបឲ្យដឹងថា ថ្នាក់ដឹកនាំក្លិបបានអស់ ទំនុកចិត្តលើលោក Frank De Boer តាំងពីពីរសប្ដាហ៍ មុនឈានដល់ការបណ្ដេញចេញនៅថ្ងៃចន្ទ ទី១១ កញ្ញាមកម្ល៉េះ។អ្នកចាត់ការសញ្ជាតិហុល្លង់វ័យ៤៧ឆ្នាំបានជួបប្រជុំជាមួយនឹងម្ចាស់ក្លិប លោក Steve Parish និងនាយកក្លិបលោក Dougie Freedman កាលពីថ្ងៃចន្ទ ទី២៨ ខែសីហា ហើយថ្នាក់ដឹកនាំកំពូលខាងលើបានដើរចេញពីអង្គប្រជុំដោយ ក្តីអស់សង្ឃឹមថាអ្នកចាត់ការ Frank De Boer មិនអាចស្រោចស្រង់ក្លិបបានឡើយ។

ព័ត៌មាននេះចង់បញ្ចាក់ថា លោក Frank De Boer ត្រូវបានគេ រំពឹងថាត្រូវបណ្តេញ ចេញពីតំណែងមុនពេលក្រុម Crystal Palace ប្រកួតចាញ់ Burnley ដោយលទ្ធផល 1-0 ទៀត។អតីតគ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេស Roy Hodgson ត្រូវបានគេជឿជាក់ថានឹងចូលជំនួសតំណែងរបស់លោក Frank De Boer ៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

ពាក្យទាក់ទង ៖
 

មតិយោបល់