ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ប្រាក់​ឈ្នួល​ច្រើន​ជាង​គេរបស់កីឡាករ​ទាំង​១០រូបនាពេលបច្ចុប្បន្ន

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ប្រាក់​ឈ្នួល​របស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar នៅ​ក្រុម​អ្នក​មាន PSG របស់បារាំងបាន ក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់តម្លៃដ៏មហាសាលមិនធ្លាប់មានពីមុនមក។ កីឡាករ​ប្រេស៊ីល​វ័យ​២៥​ឆ្នាំ​រូប​នេះ​ទទួល​បាន​​ចំណូល​ជាង​៦០០.០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ទី​២ ​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភព​បាល់ទាត់​បន្ទាប់​ពីកីឡាករ Carlos Tevez ។ នេះនៅមិនទាន់គិតពីតម្លៃខ្លួនក្នុងការផ្ទេរនោះទេ ។

ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​១០​ ដែល​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ កំពូល​កីឡាករ​​ទាំង​ពីរ Lionel Messi និង Cristiano Ronaldo ស្ថិត​នៅ​លេខ​៥​&៦ ឯណោះ។ ស្របពេល​កីឡាករ​ដែល​មាន​ប្រាក់​បៀវត្សរ៍​ច្រើន មួយ​ចំនួន​ធំ​មក​ពី​លីក​កំពូល​ក្នុង​ប្រទេស​ចិន។ ខាង​ក្រោម​នេះនឹង​បង្ហាញ​កីឡាករ​ទាំង​១០​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ៖

១-Carlos Tevez (Shanghai Shenhua) ៦៥០.០០០ផោន ក្នុង​១​សប្ដាហ៍​ (៣៤​លាន​ផោន​ក្នុង​១​ឆ្នាំ​)
២-Neymar (Paris Saint-Germain)៦០០.០០០ផោន ក្នុង​១​សប្ដាហ៍​ (៣២​,៧​លាន​ផោន ក្នុង​១​ឆ្នាំ)
៣-Ezequiel Lavezzi (Hebei China Fortune) ៤៦០.០០០ផោន ក្នុង​១​សប្ដាហ៍​ (២៤លាន​ផោន​ក្នុង​១​ឆ្នាំ)
៤-Oscar (Shanghai SIPG) ៤៣២.៦០០ផោន ក្នុង​១​សប្ដាហ៍​ (២២,៥លាន​ផោន​ក្នុង​១​ឆ្នាំ​)
៥-Lionel Messi (Barcelona) ៤៣២.៦០០ផោន ក្នុង​១​សប្ដាហ៍​ (២២,៥លាន​ផោន​ក្នុង​១​ឆ្នាំ)

៦-Cristiano Ronaldo (Real Madrid) ៣៦៥​.០០០ផោនក្នុង​១​សប្ដាហ៍​ (១៩​លាន​ផោន​ក្នុង​១​ឆ្នាំ)
៧-Gareth Bale (Real Madrid)៣៥០.០០០ផោនក្នុង​១​សប្ដាហ៍​ (១៨,៥ លាន​ផោន​ក្នុង​១​ឆ្នាំ)
៨-Hulk (Shanghai SIPG)៣១៧.០០០ ផោនក្នុង​១​សប្ដាហ៍​ (១៦,៥ លាន​ផោន​ក្នុង​១​ឆ្នាំ)
៩- Gervinho (Hebei China Fortune) ៣១២.៥០០ផោន ក្នុង​១​សប្ដាហ៍​ (១៦,២៥លាន​ផោន​ក្នុង​១​ឆ្នាំ)​
១០-Axel Witsel (Tianjin Quanjian)៣១២.៥០០ផោន​ក្នុង​១​សប្ដាហ៍​ (១៦,២៥លាន​ផោន​ក្នុង​១​ឆ្នាំ​) ៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

 

មតិយោបល់