ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

គ្រូ​បង្វឹក​ទាំង១០រូបដែល​ឈ្នះ​ពាន​រង្វាន់​បាន​ច្រើន​ជាង​គេ​នៅ​តំបន់​អឺរ៉ុប

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

លោក Sir Alex Fergson គឺជាគ្រូបង្វឹកដែលទទួលជោគជ័យជាងគេក្នុងការដឹកនាំក្រុមបាល់ទាត់នៅ តំបន់អឺរ៉ុប ឈ្នះពានច្រើនជាងគេ និងល្បីល្បាញជាងគេត្រូវបានអ្នកស្នេហាវិស័យកីឡាបាល់ទាត់ និងសហព័ន្ធបាល់ទាត់អឺរ៉ុបកោតសរសើរ និងផ្តល់ពានរង្វាន់ជាច្រើនផងដែរ ។ នាពេលបច្ចុប្បន្ន នៅពហុកីឡដ្ឋាន Old Trafford របស់ក្រុមបិសាចក្រហមបានសង់រូបសំណាករបស់លោកនៅ ខាងមុខខ្លោងទ្វារចូលផងដែរ ដើម្បីជានិមិត្តរូបនៃការដឹកនាំរបស់លោកដែលទទួលបានជោគជ័យ នៅក្លិបបិសាចក្រហម ។

ដោយឡែកគ្រូ​បង្វឹក​បិសាច​ក្រហម​លោក Jose​ Mourinho ​នាពេលបច្ចុប្បន្នត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​គ្រូ​បង្វឹក​ដែល​ទទួល​បាន ​ជោគជ័យ​ជាង​គេ​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​ ក្នុងនាម​ជា​គ្រូ​បង្វឹក​មាន​សកម្មភាព ក្នុង​ការ​ដឹកនាំ ​ដោយ​លោក​បាន​លើ​ក​ពាន​រង្វាន់​​ទី​២៥​ហើយ​នៅក្នុង​អាជីព​របស់លោក។

ពេលមក​ដឹកនាំ​ Manchester United លោក​លើក​បាន​ពាន​បី​ក្រោយ​ឈ្នះ​ពាន FA Community, EPL Cup និង​ពាន​ Europa League ក្រោយ​មក​ទទួល​តំណែង​ជំនួស​លោក Van Gaal។ ការ​ឈ្នះ​ពាន​ Europa League ធ្វើ​ឲ្យ​ពាន​ដែល​លោក​ទទួល​បាន​ឡើង​ដល់​២៥​ក្រោយ​ បាន​៦​ពាន​កាល​ដឹកនាំ Porto, ៨​ពាន​ ជាមួយ ​Chelsea, ៣​ពាន​ជាមួយ​ Real Madrid និង​​៥ពាន​ជាមួយ​ក្លិប​អ៊ីតាលី Inter Milan។ខាងក្រោមនេះគឺជាគ្រូបង្វឹកទាំង១០រូបដែលដឹកនាំបានពានរង្វាន់ច្រើនជាងគេ ៖

1-Sir Alex Fergson (48ពាន)
2- Mircea Lucescu (32ពាន)
3- Valeriy Lobanovskyi  (29ពាន)
4- Ottmar Hitzfeld (28ពាន)
5- Jock Stein (26ពាន)

6- Jose Mourinho (25ពាន)
7- Giovanni Trapattoni (22ពាន)
8- Pep Guardiola ( 21ពាន)
9- Walter Smith (21ពាន)
10-Bob Paisley (20ពាន) ៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

 

មតិយោបល់