ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

Arjen Robben និយាយ​ប៉ុន្មាន​ម៉ាត់​នេះ​ឲ្យ​ ​PSG ក្អួត​ឈាម​មិន​ស្ទើរ​ទេ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

“ លុយ​មិន​អាច​ទាត់​បញ្ចូល​ទី​បាន​ទេ ​មាន​តែ​សមត្ថភាព​នៅ​លើ​ទីលាន​ប៉ុណ្ណោះ​ដែល​អាច​រក​គ្រាប់​បាល់​បាន​​សហការ​ជា​ក្រុម​ទើប​អាច​ទាត់​បញ្ចូល​ទី​បាន​”​នេះ​គឺ​ជា​សម្ដី​របស់​ របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​ក្លឹប​ Bayern Munich កីឡាករ Arjen Robben និយាយ​មុន​ពេល​Bayern Munich ជួប​គ្នា​ជាមួយ​PSG ក្នុង​Champions League។

ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ប៉ារីស​ បាន​ចំណាយ​លុយ​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​ការ​ទិញ​ចូល​កីឡាករ​ថ្មី​​ពិសេស​គឺ​ទិញ​យក​Neymar ពី​Barcelona ក្នុង​១៩៨​លាន​ផោន​(២២២លាន​អឺរ៉ូ)​ហើយ​គ្រាន់​តែ​ទិញ​ Kylian Mbappe ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក៏​លើស​១០០​លាន​ផោន​ផង​ដែរ។ ការ​ចំណាយ​លុយ​នេះ​ដើម្បី​ចូល​រួម​ប្រជែង​ក្នុង​ពាន​Champions League ហាក់​មាន​ការ​ពិបាក​សម្រាប់​PSG ដែល​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​ៗ​ពិសេស​ជួប​Bayern Munich ​ដែល​ជា​ក្រុម​ធ្លាប់​ឈ្នះ​ជើង​ឯក​៥​ដង​ទៅ​ហើយ​នោះ។

Robben ដែល​រក​បាន​គ្រាប់​ជ័យជម្នះ​ក្នុង​Champions League កាល​ពី​ឆ្នាំ​២០១៣​​បាន​និយាយ​រំលឹក​PSG ថា​ទោះ​បី​ជា​ចំណាយ​លុយ​ច្រើន​ក៏​ដោយ​ក្លឹប​គួរ​តែ​ពង្រឹង​សមត្ថភាព​នៅ​លើ​ទីលាន​ បន្ត​ទៀត​។ ” Paris បាន​ចំណាយ​លុយ​ច្រើន​លើស​ក្លឹប​ដែល​យើង​មាន​ពីរ​ទៅ​បី​ដង​រួច​ទៅ​ហើយ​​ប៉ុន្តែ​លុយ​មិន​អាច​ស៊ុត​បញ្ចូល​ទី​បាន​ឡើយ​ គុណភាព​នៅ​លើ​ទីលាន​ទើប​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ហើយ​ ក្រុម​សហការ​គ្នា​ល្អ​ទើប​រក​គ្រាប់​បាល់​បាន​”។​កីឡាករ​ហុល្លង់​និយាយ​ក្នុង​កាសែត​អាល្លឺម៉ង់ Kickers៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់