ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

Gareth Barryបំបែកកំណត់ត្រាថ្មីនៅ Premier League

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ខ្សែប្រយុទ្ធបារាំងAlexandre Lacazette តែត​បញ្ចូលទី​មួយគ្រាប់នៅនាទី​២៦ និង ទាត់ប៉េណាល់ទីបន្ថែម​នៅនាទី៦៧ ជួយ​ឲ្យ Arsenal ឈ្នះ​ West Bromwich Albion ​២​ទល់នឹង០ ក្នុងជំនួប​ក្របខ័ណ្ឌអង់គ្លេស Premier League កាលពីរាត្រីថ្ងៃទី២៥ ខែកញ្ញា។ជ័យជម្នះ​នេះ​បានជួយ​ក្រុមកាំភ្លើងធំ​ទៅកាន់​ចំណាត់ថ្នាក់លេខ​៧​ និងទម្លាក់​ West Brom ទៅ​លេខ១២​វិញ​។បន្ទាប់ពីរកបាន២គ្រាប់ហើយ  Alexandre Lacazette បាន​ក្លាយ​ជា​កីឡាករ Arsenal ដំបូងគេដែលទាត់បញ្ចូលទីក្នុងដី​ខ្លួន​ឯង​នៅ៣​ប្រកួត​ដំបូង ចាប់តាំងពី​លោក Brian Marwood ធ្វើ​បាន​កាលខែកញ្ញា ឆ្នាំ១៩៨៨។

នៅថ្ងៃជាមួយគ្នានោះដែរ កីឡាករអង់គ្លេស Gareth Barry បានបំបែកកំណត់ត្រាកីឡាករបង្ហាញខ្លួនច្រើនជាងគេបង្អស់នៅក្របខ័ណ្ឌអង់គ្លេសPremier League។ បន្ទាប់ពីមានឱកាសចូលក្នុងការប្រកួតជាមួយនឹងក្រុមកាំភ្លើងធំ កីឡាករវ័យ៣៦ ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុបចំនួន ៦៦៣ ដងនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។កំណត់ត្រាចាស់គឺកីឡាករRyan Giggsដែលធ្លាប់បានបង្ហាញខ្លួនចំនួន៦៣២ប្រកួត។ ខាងក្រោមនេះគឺជាបណ្តាលកីឡាករដែលធ្លាប់បង្ហាញខ្លួនច្រើនជាងគេបង្អស់នៅ អង់គ្លេស Premier League

កីឡាករGareth Barry – 633ប្រកួត
កីឡាករRyan Giggs – 632ប្រកួត
កីឡាករFrank Lampard – 609ប្រកួត
កីឡាករDavid James – 572ប្រកួត
កីឡាករGary Speed – 535ប្រកួត

កីឡាករEmile Heskey – 516ប្រកួត
កីឡាករMark Schwarzer – 514ប្រកួត
កីឡាករJamie Carragher – 508ប្រកួត
កីឡាករPhil Neville – 505ប្រកួត
កីឡាករRio Ferdinand – 504ប្រកួត
កីឡាករSteven Gerrard – 504ប្រកួត ៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

ពាក្យទាក់ទង ៖
 

មតិយោបល់