ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

Ronaldo ស៊ុត​២​គ្រាប់​ជួយ​ Real Madrid ឈ្នះ Dortmund

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងការបង្ហាញខ្លួនលើកទី៤០០ របស់គេសម្រាប់ក្លិប Real Madrid ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកនៃក្របខ័ណ្ឌ Champions League មួយនេះបានផ្តួលក្រុម Borussia Dortmund ក្នុងលទ្ធផល ៣-១ ។

ខ្សែប្រយុទ្ធ Gareth Bale បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ខណៈដែលក្រុម Real ដែលជាម្ចាស់ជើងឯកកំពូលអឺរ៉ុប១២សម័យកាល បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី១៨ នៅកីឡដ្ឋាន Signal Iduna Park ហើយខ្សែប្រយុទ្ធអន្តរជាតិវែលរូបនេះបានជួយឲ្យ Real Madrid រកបានគ្រាប់បាល់ទី២ បន្ទាប់ពីតង់ទី១ ។

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុម Borussia Dortmund បានទទួលបាល់ពីការបញ្ជូនរបស់កីឡាករ Gonzalo Castro ដើម្បីជួយឲ្យក្រុម Dortmund វាយបកបាន១គ្រាប់វិញ ប៉ុន្តែ Ronaldo បានស៊ុតបាល់ផុតដៃអ្នកចាំទីចូលទីយ៉ាងល្អ ដើម្បីផ្តល់ជ័យជម្នះជាលើកទី២ជាប់ៗគ្នាសម្រាប់ក្រុម Real Madrid ក្នុងការប្រកួតពូល H និងធ្វើឲ្យក្រុម Borussia Dortmund មិនមានសូម្បីតែ១ពិន្ទុ។សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Ronaldo ដែលមិនបានរកគ្រាប់បាល់បញ្ចូលទីសោះក្នុងការបង្ហាញ ខ្លួន២លើកចុងក្រោយរបស់ពួកគេ ចាប់តាំងពីវិលមកពីការជាប់ពិន័យព្យួរចំនួន៥ប្រកួតនោះ បានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេកើនដល់៤១១គ្រាប់ នៅថ្ងៃនៃការបង្ហាញខ្លួនជាលើកទី ១៥០ របស់គេក្នុងក្របខ័ណ្ឌអឺរ៉ុប៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

ពាក្យទាក់ទង ៖
 

មតិយោបល់