ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

សេចក្តីប្រកាសព័ត៌មាន៖Uberនាំយកបច្ចេកវិទ្យា Ridesharing មកកាន់រាជធានីភ្នំពេញក្រោមកិច្ចសហការជាដៃគូជាមួយរាជរដ្ឋាភិបាលដើម្បីផ្ដល់នូវអត្ថប្រយោជន៍ដល់អ្នកធ្វើដំណើរអ្នកបើកបរនិងទីក្រុង នៅកម្ពុជា

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភ្នំពេញថ្ងៃទី28 កញ្ញា 2017៖ចាប់ពីថ្ងៃនេះទៅប្រជាជនកម្ពុជាគ្រាន់តែចុចប៊ូតុងមួយលើស្មាតហ្វូនរបស់ខ្លួននឹងទទួលបានសេវាដឹកជញ្ជូនធ្វើដំណើរតម្លៃសមរម្យមានទំនុកចិត្តនិងសុវត្ថិភាពក៏ដូចជាមធ្យោបាយថ្មីងាយស្រួលក្នុងការរកប្រាក់ចំណូលបន្ថែមដោយសារUberបង្ហាញវត្តមានរបស់ខ្លួនក្នុងរាជធានីភ្នំពេញហើយ។

លោកBrooks Entwistleនាយកគ្រប់គ្រងអាជីវកម្មក្រុមហ៊ុនUberបានមានប្រសាសន៍ថា“យើងខ្ញុំពិតជារំភើបរីករាយក្រៃលែងក្នុងការសម្ពោធដំណើរការបច្ចេកវិទ្យា ridesharing នៅកម្ពុជាដើម្បីបម្រើសេវាជូនអ្នកធ្វើដំណើរអ្នកបើកបរជាដៃគូនិងអ្នករស់នៅរាជធានីភ្នំពេញ។ពិធីសម្ពោធនេះជាសក្ខីភាពបង្ហាញពីកម្លាំងចលកររបស់យើងដែលកំពុងរីកចម្រើនជោគជ័យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។យើងពិតជាមិនអាចសម្រេចជោគជ័យនេះបានទេបើគ្មានការចូលរួមគាំទ្រនិងសហការយ៉ាងជិតស្និទ្ធពីរាជរដ្ឋាភិបាលកម្ពុជា”។

Uberសូមសម្ដែងនូវអំណរសាទរដែលកម្ពុជាមានមធ្យោបាយដឹកជញ្ជូនទំនើបមួយចំនួនដែលឆ្លើយតបនឹងតម្រូវការក្នុងតំបន់អាស៊ីជាក់ស្តែងកម្ពុជាជាប្រទេសដំបូងគេបង្អស់នៅអាស៊ីដែលចាប់ផ្ដើមអនុវត្តការងារឲ្យប្រើប្រាស់បច្ចេកវិទ្យាridesharing មុនពេលសេវាកម្ម ridesharing របស់ក្រុមហ៊ុនUberសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ទាំងនេះជាការរួមចំណែកដល់វិស័យសេដ្ឋកិច្ចជាមួយសក្ដានុពលឈានមុខគេក្នុងចំណោមបណ្ដាប្រទេសដទៃទៀតក្នុងតំបន់ដែលអាចឆ្លើយតបទៅនឹងបច្ចេកវិទ្យានិងឱកាសថ្មីៗ។

ឯកឧត្តមផែងសុវិជ្ជានោរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានមានប្រសាសន៍ផងដែរថា“ក្រសួងសាធារណការនិងដឹកជញ្ជូនមានទស្សនៈវិស័យនិងការប្ដេជ្ញាខ្ពស់ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងមធ្យោបាយធ្វើដំណើរបែបទំនើបប្រកបដោយគុណភាពទំនុកចិត្តនិងសុវត្ថិភាព។ហេតុនេះក្រសួងបានសហការជាមួយក្រុមហ៊ុនUberរយៈពេលប្រាំមួយខែដើម្បីស្វែងយល់និងនាំមកនូវប្រព័ន្ធមធ្យោបាយដឹកជញ្ជូន“shared mobility” ថ្មីដូចជាបច្ចេកវិទ្យាកម្មវិធី Ridesharing នេះជាដើម។ការសម្ពោធកម្មវិធីUberថ្ងៃនេះបង្ហាញឲ្យឃើញពីការរួមចំណែករបស់រាជរដ្ឋាភិបាលជាមួយវិស័យឯកជនក្នុងការផ្ដល់នូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មី។ក្រសួងសាធារណការនិងដឹកជញ្ជូនសូមសម្ដែងនូវការអបអរសាទរចំពោះការសម្ពោធកម្មវិធីនេះនៅកម្ពុជាក៏ដូចជាសង្ឃឹមថាវានឹងទទួលបានជោគជ័យនៅតំបន់អាស៊ីនេះ។”

ក្រុមហ៊ុន Uberនិងក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានចុះហត្ថលេខាលើអនុស្សរណយោគយល់ (MOU) ស្ដីអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទក្នុងការជំរុញបច្ចេកវិទ្យា និង“shared mobility” ដើម្បីបម្រើសេវាកម្មដល់កម្ពុជានិងប្រជាជនរបស់ខ្លួន។ជាសក្ខីភាពក្នុងឱកាសដ៏វិសេសវិសាលនេះឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងឲ្យដឹងថា៖“Uber នាំមកនូវបច្ចេកវិទ្យាច្នៃបង្កើតថ្មីមកកាន់កម្ពុជាដើម្បីផ្ដល់ជូននូវជម្រើសមធ្យោបាយដឹកជញ្ជូនធ្វើដំណើរថ្មីមួយសម្រាប់អ្នកដំណើរក៏ដូចជាឱកាសរកចំណូលសម្រាប់អ្នកបើកបរផងដែរ។នេះជាគំរូឧទាហរណ៍ដ៏ល្អមួយសម្រាប់វិស័យឯកជនដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មី។អរគុណចំពោះកិច្ចសហប្រតិបត្តិការនេះកម្ពុជានឹងមានគម្រោងបច្ចេកវិទ្យានិយ័តភាពជឿនលឿនបំផុតសម្រាប់បច្ចេកវិទ្យា ridesharing ក្នុងតំបន់អាស៊ី។”

រាជធានីភ្នំពេញនឹងចូលរួមជាមួយទីក្រុងជាង 600ផ្សេងទៀតទូទាំងពិភពលោកដែលមានប្រើប្រាស់បច្ចេកវិទ្យា ridesharing នេះ ហើយកម្ពុជាក្លាយជាប្រទេសទី78 ដែល Uber កំពុងដំណើរការឥឡូវនេះ ។អ្នកធ្វើដំណើរអាចនឹងធ្វើដំណើរជាមួយសមាជិកUber ណាមួយ ដែលជាអ្នកបើកបរផ្ទាល់ខ្លួន រឺជាតាក់ស៊ី។ដើម្បីអបអរការសម្ពោធរបស់ខ្លួននៅរាជធានីភ្នំពេញUberធ្វើការផ្ដល់ជូននូវការធ្វើដំណើរដោយឥតគិតថ្លៃចំនួន 10ដងដែលមានតម្លៃរហូតដល់ $4 ក្នុងមួយដងរហូតដល់ថ្ងៃទី15 ខែតុលាឆ្នាំ2017។អ្នកធ្វើដំណើរគ្រាន់តែបញ្ចូលលេខកូដផ្ដល់ជូនពិសេស “UberPPLaunch” នេះក្នុងកម្មវិធីUberរបស់ខ្លួនដែលអាចទាញយកបានពីApp StoreGoogle Play

អំពីUber៖Uberជាក្រុមហ៊ុនដែលមានបេសកកម្មប្រែក្លាយមធ្យោបាយដឹកជញ្ជូនធ្វើដំណើរជាទីទុកចិត្តដូចចរន្តទឹកហូរទៅកាន់គ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា។Uberបានបង្កើតឡើងនៅឆ្នាំ2010 ដើម្បីដោះស្រាយបញ្ហាដ៏សាមញ្ញមួយគឺធ្វើដូចម្ដេចទើបអាចរកមធ្យោបាយធ្វើដំណើរបានដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះប្រាំពីរឆ្នាំក្រោយមកនិងបន្ទាប់ពីការអនុវត្តជាក់ស្តែងជាង5ពាន់លានដងរួចមកUberបានចាប់ផ្ដើមពិនិត្យរកដំណោះស្រាយបញ្ហាប្រឈមកាន់តែប្រសើរឡើងដូចជាការកាត់បន្ថយការកកស្ទះនិងការបំពុលបរិស្ថានក្នុងទីក្រុងដោយលើកទឹកចិត្តមនុស្សជាច្រើនឲ្យប្រើប្រាស់រថយន្តតែមួយចំនួនប៉ុណ្ណោះ៕

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង៖
Tiffany Diepប្រធានផ្នែកទំនាក់ទំនងផ្សព្វផ្សាយ
អ៊ីម៉ែល៖tiff@uber.com
ទូរស័ព្ទ៖ +84.98200536

 

ពាក្យទាក់ទង ៖
 

មតិយោបល់