ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

លា​ហើយ​អូស្ត្រាលី ! ក្រុមហ៊ុន​ផលិត​រថយន្ត Toyota បិទទ្វារ​រោងចក្រ​នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល​៥៤​ឆ្នាំ​

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

​គេហទំព័រ News របស់​អូស្ត្រាលី បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ក្រុមហ៊ុន Toyota Motor Corporation ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជ​ប៉ុន​បាន​បិទទ្វារ​រោងចក្រ​ទាំងស្រុង​នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល​៥៤​ឆ្នាំ​មកហើយ ។​

​ប្រទេស​អូស្ត្រាលី គឺជា​ប្រទេស​ទីមួយ​ក្លាយជា​ទីផ្សារ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន​ជប៉ុន Toyota តាំងពី​ឆ្នាំ​១៩៦៣​មក ជាមួយនឹង​រថយន្ត​ច្រើន​លាន​គ្រឿង​ត្រូវបាន​ផលិត ។​ក្រុមហ៊ុន Holden ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន General Motors បានប្រកាសថា នឹង​បិទទ្វារ​រោងចក្រ​បញ្ឈប់​ការផលិត​រថយន្ត​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ ។​

​ខ្សែចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន Toyota នៅ​ប្រទេស​អូស្ត្រាលី​បាន​ឡើងដល់​ចំណុចកំពូល​កាលពី​អំឡុង​ឆ្នាំ​២០០៧ ដោយ​ផលិត​រថយន្ត​បាន​រហូតដល់​ទៅ​១៤៩ ០០០​គ្រឿង ក្នុងនោះ​រថយន្ត​ចំនួន​៧០​ភាគរយ​ត្រូវបាន​លក់​ចេញទៅ​កាន់​បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា ៕​

ផ្តល់សិទ្ធិដោយ៖ dtn7

ពាក្យទាក់ទង ៖
 

មតិយោបល់