Ice-watch នឹងរៀបចំកម្មវិធីTime of Fashion Showរដូវកាលទីមួយឆាប់ៗខាងមុខនេះ
ក្រុមហ៊ុនWatch Empire ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុននាំចូលម៉ាកនាឡិកាដៃ Ice-Watch បានរួមសហការពីបណ្ដាក្រុមហ៊ុនផ្សេងៗដូចជា សណ្ឋាគារ Sun &Moonក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតឌីជីក្រុមហ៊ុន YVS Rocherនិង Alex buntha creative studioដែលពួកគាត់បានសហការគ្នា នឹងរៀបចំបង្កើតកម្មវិធីបែបហ្វេសសិនល្បីប្លែកដំបូងបង្អស់មួយក្នុងកំឡុងខែវិច្ឆិកា នាពេលឆាប់ៗខាងមុខនេះ។គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៏កន្លងទៅប៉ុន្មានថ្ងៃមុននេះ ក្នុងគេហទំព័ររបស់ Watch Empire បានធ្វើការអាប់ឡូតវីដេអូ Teaser បែបហ្វេសសិនរបស់ម៉ូដែលមួយរូបគឺកញ្ញា ចាន់ គង់ការ អមនឹងភាពទាកទាញយ៉ាងរស់រវើក។
ទាក់ទិននឹងកម្មវិធីនេះនឹងត្រូវបានគេរៀបចំឡើងក្នុងខែវិច្ឆិកាខាងមុខនេះដោយមានការចូលរួមឆ្នៃម៉ូដប្លែកៗពី Designer ចំនួនពីររូបទោះយ៉ាងណាខាងក្រុមហ៊ុននាឡិកានេះមិនទាន់បញ្ជាក់ច្បាស់ថា តើdesigner ពីរូបនោះជានណានោះទេ?ចង់ដឹងដែរទេថា ក្នុងកម្មវិធីនោះ នឹងមានអ្វីខ្លះ សូមចូលទៅកាន់តំណរនេះទាំងអស់គ្នាឬចង់តាមដានពីកម្មវិធីបន្ទាប់ទៀត កុំភ្លេចចូលទៅកាន់គេហទំព័រ “ Watch Empire”៕