ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

សន្និសិទ្ធកាសែតបើកកម្មវិធី Time To Fashion Show

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

កាលពីចុងសប្ដាហ៏មុន Ice Watch ជាម្ចាស់គេហទំព័រ  Watch Empire​ បានរៀបចំសន្និសិទ្ធមួយ នៅសណ្ឋាគារ Sun&Moon កាលពីព្រឹកថ្ងៃទី ១៣ តុលាថ្មីៗ នេះ ស្ដីអំពីការបើកកម្មវិធី Time to Fashion Show។ក្រុមហ៊ុនម៉ាកនាឡិកាដៃ​ ice-watch បានធ្វើសន្និសិទ្ធកាសែតនេះ ដើម្បី​ផ្សព្វផ្សាយ​ពីកម្មវិធីថ្មីរបស់ខ្លួនមួយដែលមានឈ្មោះថា​ TIME OF FASHION SHOW។​

បើតាមការបញ្ជាក់របស់លោក​ មុត​ បញ្ញា​តំណាងអ្នករៀបចំកម្មវិធីមានប្រសាសន៍ថា​ កម្មវិធី​ Time of fashion  នេះ​គឺជាកម្មវិធីបែប​ Fashion ទីមួយរបស់ក្រុមហ៊ុននាឡិការដៃដ៏ពេញនិយមមួយនេះ​។​ Time of Fashion Show នឹងធ្វើឡើងនាថ្ងៃទី ៩វិច្ឆិកា​ ឆ្នាំ២០១៧​ វេលាម៉ោង​៥ល្ងាច​ នៅសណ្ឋាគារ​ Sun& Moon ដោយមានការចូលរួមពីអ្នកច្នៃម៉ូតវ័យក្មេងពីររូប​ គឺ​ លោក​ Yun Rottanak​  មកពី​ ROTTANAK shop និង​ លោក​ សីហា​ មកពី​ Victoria satani។ Designer ទាំងពីររូបនេះនឹងលើយក​គំនិតច្នៃប្រឌិតដ៏អស្ចារ្យពីការយកកញ្ចក់​ និងផ្កា​ sparkling apoloមកឆ្នៃជាសម្លៀកបំពាក់ក្នុងកម្មវិធី​ ។​ កាន់តែពិសេស​ ice-watch នឹងបង្ហាញនាឡិកាម៉ូដែលថ្មីរបស់ខ្លួន​ ជាមួយការឆ្នៃម៉ូតរបស់ Designer ទាំងពីររូបនេះផងដែរ។

សូមបញ្ជាក់ផងដែលថា​ Time of Fashion Show ក៏មានការចូលរួមគាំទ្រយ៉ាងពេញទំហឹង​ពី​ សណ្ឋាគារ​Sun&Moonដែលជាដៃគូសហការក្នុងការផ្ដល់ទីតាំងរៀបចំកម្មវិធី​  ក្រុមហ៊ុន​ ឌីជី អ៊ីនធឺណិតនិង​មានការគាំទ្រពី​ Yves Rocherនិង​ Alex buntha creative studio។តោះកុំភ្លេចណា៎ ថ្ងៃទី ៩ វិច្ឆិកា ២០១៧ នេះចូលរួមកម្មវិធីថ្មី ប្លែកបែប Fashion ដែលពិសេសឈុតនីមួយៗបង្កប់អត្ថន័យដ៏មានន័យ!

ពាក្យទាក់ទង ៖
 

មតិយោបល់