ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

តោះចូលរូមកម្មវិធី Time to Fashion Show ថ្ងៃទី៩វិច្ឆិកា ២០១៧

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

បានឃើញអំពីការផ្សព្វផ្សាយកម្មវិធី​ Time of fashion show មួយរយៈមកហើយ​ តែពុំទាន់បានដឹងថាធ្វើតើយ៉ាងណាទើបអាចចូលរួមក្នុងកម្មវិធីនេះបានមែនទេ?នេះជាលើកទីមួយដែលក្រុមហ៊ុននាឡិកាដៃដែលល្បីល្បាញផ្នែកហ្វេសសិន​លើពិភពលោក ice-watch រូមនឹងដៃគូសហការដូចជាក្រុមហ៊ុនឌីជីអ៊ីនធឺណិតក្រុមហ៊ុន Sabayសណ្ឋាគារ​ Sun&Moonដែលជាដៃគូសហការក្នុងការផ្ដល់ទីតាំងរៀបចំនិង​មានការគាំទ្រពី​ Yves Rocherនិង​ Alex buntha creative studioក្នុងការរៀបចំកម្មវិធីអោយអ្នកឆ្នៃម៉ូតកម្ពុជាបានបញ្ចេញស្នាដៃជាមួយផលិតផលមកពីក្រៅស្រុក។

សម្រាប់អ្នកដែលចូលចិត្តលេងខ្លួនទាន់សម័យនិងអ្នកគាំទ្រ ទៅលើភាពឆ្នៃប្រឌិតខាងផ្នែកសម្លៀកបំពាក់ប្រាកដជាមិនគួររំលងកម្មវិធីមួយនេះទេ។ អ្នកទំាងអស់គ្នាពិតជាបានឃើញព័ត៌មានជាច្រើនពីដំណាក់ការក្នុងការរៀបចំកម្មវិធី​ តែអ្នកទាំងអស់គ្នាពុំទាន់បានដឹងថា តើធ្វើយ៉ោងណាទើបអាចចូលរួមក្នុងកម្មវិធីនេះបាន?​ តាមការបញ្ជាក់ពីខាងក្រុមហ៊ុន​ ice-watch ជាអ្នកដែលរៀបចំកម្មវិធីបានអោយដឹងថា​ កម្មវិធីនេះមិនមានការលក់សំបុត្រ​នោះទេ​ ប៉ុន្តែសំបុត្រត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់ភ្ញៀវកិត្តិយសទាំងអស់ដែលជាអតិថិជន​ ice-watch និង​ ដៃគូរសហការ។

ចំពោះអតិថិជនice-watch អាចទទួលសំបុត្រចូលរួមកម្មវិធីបានដោយគ្រាន់តែធ្វើការបង្ហាញបណ្ណ័ធានាទៅបុគ្គលិកផ្នែកលក់នៅហាងនាឡិកាដៃice-watchនឹងទទួលបានសំបុត្រមួយសន្លឹក​ ប៉ុន្តែប្រសិនបើមានកាតV.I.P របស់ice-watch វិញ​នឹងទទួលបានសំបុត្រពីរសន្លឹក។ចំពោះសំបុត្រមួយផ្នែកទៀតគឺបានទៅលើសិល្បះករនិងដៃគូសហការក្នុងកម្មវិធី។ទោះយ៉ាងណាក្ដីចំពោះអ្នកដែលចាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធី​អាចFollow នៅលើគេហទំព័រ Facebook របស់ ice-watch, គេហទំព័រ Facebook របស់ក្រុមហ៊ុន​ Digi Internetគេហទំព័រ​Facebook របស់ sabayគេហទំព័រសណ្ឋាគារ​ SUN&MOON Urban Hotel ដើម្បីចូលរួមលេងgame ឈ្នះសំបុត្រចូលរួមក្នុងកម្មវិធី។

សូមបញ្ជាក់ផងដែរថាចំពោះអតិថិជន​ Ice-watch អាចទៅបើកយកសំបុត្រចូលរួមកម្មវិធីបានចាប់ពីថ្ងៃទី២៩ ដល់​ ថ្ងៃទី​ ៣១ ខែតុលា​ នៅសាខាice-watch ផ្លូវមុន្នីវង្ស​ ០៧៧ ៧៥ ១០០០ និង​ ផ្សារសូរិយាជាន់ទីពីរទល់មុខ​ lotteriabugur ០៧៨ ៨៥១០០០​ ។ ឬអាចទទួលបានសំបុត្រដោយឈ្នះការលេងហ្គេម ពីដៃគូសហការដូចដែលបានរៀបរាប់ខាងលើផ្ទាល់តែម្ដង។សូមប្រញាប់រួសរាន់ឡើងណា៎ព្រោះចំនួនមានកំណត់!

ពាក្យទាក់ទង ៖
 

មតិយោបល់