ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

អតិថិជនឈ្នះរង្វាន់ធំ Jackpot ពីឆ្នោតមហាលាភ ឡូតូ ប្រែក្លាយលេខសំណាងពីក្នុងយល់សប្ដិមកឈ្នះទឹកប្រាក់ ៦២៨ លានរៀល!

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភ្នំពេញ-ថ្ងៃទី ២៨ វិច្ឆិកា៖ក្រុមហ៊ុនឆ្នោតថ្មីមួយនៅកម្ពុជាបានរកឃើញអ្នកឈ្នះរង្វាន់ធំ Jackpot ដំបូងគេបង្អស់ហើយ​ដោយអ្នកឈ្នះត្រូវបានឲ្យដឹងថាជាអ្នករស់នៅសង្កាត់ដង្កោររាជធានីភ្នំពេញ ហើយបានប្រែក្លាយលេខសំណាងពីក្នុងយល់សប្ដិដើម្បីទិញឆ្នោត។

អ្នកស្រី ង៉ែត សុផា អាយុ ២៩ឆ្នាំ ជាអ្នកឈ្នះរង្វាន់ធំដំបូងគេបង្អស់ពីមហាលាភឡូតូ ចំនួន ៦២៨ លានរៀល (ប្រហែល ១៥៧ ០០០ដុល្លារ) បានចែករំលែកបទពិសោធផ្ទាល់របស់គាត់ក្នុងសន្និសិទសារព័ត៌មានពិសេសមួយនៅថ្ងៃអង្គារនេះ។លោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រតិបត្ដិរបស់ក្រុមហ៊ុនមហាលាភ ឡូតូ បានថ្លែងថាការយល់សប្ដិ​របស់អតិថិជនមានសំណាងខាងលើ បានក្លាយជាភាពរីករាយសាទរ ពេលយើងធ្វើការផ្សាយផ្ទាល់ការចាប់ឆ្នោត ហើយរកឃើញថាមានអតិថិជនឈ្នះរង្វាន់ធំ Jackpot។

“មហាលាភត្រូវបានបង្កើតឡើង ដើម្បីក្លាយជាឆ្នោតដែលមានភាពជឿជាក់បំផុតរបស់ប្រជាជនកម្ពុជា ហើយយើងសង្ឃឹមថាយើងនឹងចូលរួមចំណែកលើកកំពស់ជីវភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារកម្ពុជាទាំងមូល”។“ក្រោយដំណើរអស់រយៈពេល ៦ ខែមក យើងបានស្វែងរកឃើញអតិថិជនឈ្នះរង្វាន់ធំទីមួយ ដែលគ្រោងនឹងយករង្វាន់របស់គាត់មកពង្រីកមុខរបរ និងកែប្រែអនាគតរបស់គាត់ឲ្យកាន់តែប្រសើរឡើង”។

លោក វ៉ាន់ហាច បន្ដថា ក្រោយពីការផ្សាយផ្ទាល់ការចាប់ឆ្នោតកាលពីថ្ងៃ ព្រហស្បត្ដិ៍ ទី ២៣​ វិច្ឆិកាកន្លងទៅនេះ យើងបានធ្វើការទាក់ទងភ្លាមៗទៅកាន់ភ្នាក់ងារលក់ ហើយគាត់បានបន្ដទូរស័ព្ទទៅកាន់អតិថិជនមហាលាភ ដើម្បីជូនដំណឹងថាអតិថិជនពិតជាបានឈ្នះរង្វាន់ធំ Jackpotមែន។“ដំបូងឡើយ គាត់មិនជឿថាគាត់ឈ្នះរង្វាន់ធំនោះទេ គាត់ផ្ទៀងផ្ទាត់លទ្ធផលឆ្នោតម្ដងហើយ ម្ដងទៀតទើបជឿថាគាត់ឈ្នះ។ គាត់សប្បាយចិត្ដរហូតដល់ញ៉ាំមិនបាន ហើយគេងមិនលក់ពេញមួយយប់។ គាត់ពិតជាសប្បាយចិត្ដខ្លាំងមែនទែន”។

អ្នកស្រី សុផា បានរៀបរាប់ថា៖“ខ្ញុំមិនដែលចង់ថា លេងឆ្នោតមហាលាភឡូតូទេ ហើយតាមពិតទៅខ្ញុំក៏មិនដែលគិតថាចង់ផ្សងសំណាងអីដែរ។ ខ្ញុំតែងតែជឿថា បើយើងប្រឹងធ្វើការកាន់តែច្រើន នោះយើងនឹងទទួលបានផលកាន់តែច្រើនដែរ។​ តែនៅយប់ថ្ងៃពុធ ទី២២ វិច្ឆិកា ពេលគេងលក់ខ្ញុំយល់សប្ដិឃើញរឿងពិសេសមួយ ខ្ញុំយល់សប្ដិឃើញតៃកុងឡានតាក់ស៊ីម្នាក់ឲ្យនាមប័ណ្ឌមកខ្ញុំ។ ខ្ញុំភ្លេចរបស់នៅលើឡាននោះ ដូច្នេះខ្ញុំក៏ទូរស័ព្ទទៅគាត់។ ពេលភ្ញាក់ឡើងខ្ញុំចាំលេខទូរស័ព្ទទាំងអស់ ហើយក៏កត់លេខនោះទុក”។

អ្នកស្រី សុផា បានយកលេខទូរស័ព្ទនោះមកចាក់ឆ្នោតមហាលាភ ហើយបង្វិលចុះឡើងបានជាលេខ ៤ ខ្សែ ហើយមានមួយខ្សែត្រូវនឹងលេខរង្វាន់ធំ Jackpot។ដើម្បីជាការអបអរសាទរសម្រាប់ការឈ្នះនេះ អ្នកស្រី សុផា បានរៀបចំពិធីជប់លៀងតូចមួយជាមួយនឹងក្រុមការងារ មហាលាភឡូតូ។“អរគុណមហាលាភ ឡូតូ​ ដែលជួយឲ្យខ្ញុំអាចឈានដល់ការបើកអាជីវកម្មក្នុងក្ដីស្រម៉ៃរបស់ខ្ញុំ! អរគុណមហាលាភ!”

អំពីឆ្នោត មហាលាភ ឡូតូ៖មហាលាភ ជាក្រុមហ៊ុនឆ្នោតដែលទទួលបានការវិនិយោគក្នុងស្រុក ១០០% មានប្រតិបត្ដិការទូលទាំងប្រទេសកម្ពុជា និងធ្វើការផ្សាយផ្ទាល់រាល់ថ្ងៃចាប់ពីម៉ោង ៤:៤៥ ល្ងាច ជារៀងរាល់ថ្ងៃនៅលើទូរទស្សន៍CTN។ មហាលាភ ជាឆ្នោតសុក្រឹតតែមួយគត់នៅកម្ពុជាដោយមានការផ្សាយផ្ទាល់ការចាប់ឆ្នោតលើកញ្ចក់ទូរទស្សន៍។ មហាលាភមានឆ្នោតប្រភេទផ្សេងៗតម្រូវតាមចំណូលចិត្ដរបស់អតិថិជន។ ឆ្នោតមហាលាភមានលក់នៅគ្របភ្នាក់ងារវីង និងភ្នាក់ងារមហាលាភ។

ទំនាក់ទំនង៖ លោក រ៉ា ហ្សានី ប្រធានផ្នែកទំនាក់ទំនង និងស្លាកសញ្ញា
ទូរស័ព្ទ៖ ០៧៨​ ៣៣៣ ៥០១
អ៊ីម៉ែល៖ ra.zany@mohaleaplotto.com.kh

ពាក្យទាក់ទង ៖
 

មតិយោបល់