ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

សេដ្ឋី​ក្មេង​ផលិត​ឈុត ​ដុកទ័រ​មឹក ​ឲ្យ​ក្មេង​ប្រុស​កើត​រោគ​រឹង​សន្លាក់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

This ‘Dr. Octopus’ Exoskeleton Turns 2 Hands Into 6

This exoskeleton basically makes you Dr. Octopus

បាន​បង្ហោះ​ដោយ NowThis Future នៅ 4 ឧសភា 2018

ក្រុងញូវយ៉ក៖ លោក អេ​រិ​ក ហ្វី​ន​មេន ជា​មហាសេដ្ឋី Bitcoin ក្មេង​បំផុត​ក្នុង​លោក ទើប​បាន​បង្កើត​កិត្ដិនាម​ល្បី​ល្បាញ​ចំពោះ​ការ​បង្កើត​ដៃ​សិប្បនិម្មិត ៤ រចនា​ប័ទ្ម​ឈុត​វេជ្ជបណ្ឌិត មឹក ដែល​មាន​មុខងារ និង​ដំណើរ​ការ​ប្រក្រតី​សម្រាប់​ឲ្យ​អ្នក​គាំទ្រ​ភាពយន្ត Marvel វ័យ​ក្មេង ដែល​បាន​កើត​រោគ​រឹង​សន្លាក់។

យុវជន ហ្វី​ន​មេន អាយុ ១៩ ឆ្នាំ ដែល​ទ្រព្យសម្បត្ដិ​ប្រមាណ ៣ លាន​ដុល្លារ បាន​ចូលរួម​នឹង​គម្រោង​ជាច្រើន រហូត​ដល់​កិច្ច​សហការ ជាមួយ​អង្គការ NASA តែ​សមិទ្ធផល​ដ៏​គួរ​ឲ្យ​មោទនៈ​បំផុត​របស់​លោក​គឺ​ការ​ប្រែ​កាឡា​អ្នក​គាំទ្រ​សៀវភៅ​រឿង Marvel អាយុ ១០ ឆ្នាំ​ទៅ​ជា​សត្វ​ចម្លែក Dr. Octopus ដោយ​មាន​ជំនួយ​ពី​អវយវៈ​សិប្បនិម្មិត។

រូបរាង​អវយវៈ​ដ៏​ចម្លែក​នោះ មាន​ដៃ ៤ ដែល​គ្រប់គ្រង​ដោយ​ឧបករណ៍​បញ្ជា​តូចៗ​បំពាក់​នៅ​ផ្នែក​ខាង​ក្រោយ ដែល​ផ្ដល់​ថាមពល ដោយ​ម៉ូទ័រ​តូចៗ​ចំនួន ៨ គ្រាប់ ប្រើ​ថាមពល​ដោយ​អាគុយ​ម៉ូតូ ៤ ប្រអប់។ វា​ពិត​ជា​តូច និង​មាន​ទម្ងន់ ៥,៦០ គីឡូក្រាម សម្រាប់​ក្មេង​ប្រុស​អាយុ ១០ ឆ្នាំ មាន​ជំងឺ​សន្លាក់ អារីស្ដូ មីហាន។

ជា​លទ្ធផល ឈុត Dr. Octopus ដ៏​អស្ចារ្យ​របស់​កុមារា អា​រី​ស្ដូ គ្រាន់តែ​ជា​គំរូ​បឋម​ដែល​មាន​សមត្ថភាព​ត្រឹម​លើក​វត្ថុ​ស្រាលៗ និង​ធ្វើ​ឲ្យ​កុមារា​មាន​រូប​រាង​ឡូយ​នៅ​ចំពោះមុខ​មិត្ដភក្ដិ​តែ​វា​ក៏​ជា​ជំហាន​អភិវឌ្ឍន៍​ដំបូង​ផង​ដែរ។

លោក​អេ​រិ​ក ហ្វី​ន​មេន ជឿថា ថ្ងៃ​ណាមួយ ឈុត​មឹក​នេះ​អាច​កាន់​លើក​វត្ថុធ្ងន់ៗ ដូចជា រថយន្ដ និង​ប្រើ​ប្រាស់​ក្នុង​មុខងារ​ឧស្សាហកម្ម ដូចជា ការដ្ឋាន​សំណង់ ឬ​វេជ្ជសាស្ដ្រ៕HR
World’s Youngest Bitcoin Millionaire 3D Prints Functional Dr. Octopus Suit to Defeat Hypermobility

10-year-old Aristou Meehand in his new Dr. Octopus suit.
Erik Finman (left) and the finished version of the Dr. Octopus suit.

ប្រភព៖​ ភ្នំពេញប៉ុស្តិ៍

ពាក្យទាក់ទង ៖
 

មតិយោបល់