ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ក្រុមហ៊ុនឌីជី ផ្តល់ជូនសេវាកម្មទូរទស្សន៍ បន្ថែមលើសេវាកម្មអ៊ីនធើណិត ខ្សែកាប្លិ៍អុបទិក Fiber Optic

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

(ភ្នំពេញ)៖ បន្ទាប់ពីការប្រកាសដាក់ចេញនូវគម្រោង Family Plus កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ យើងឃើញថាមានអតិថិជនជាច្រើនចាប់ផ្តើមយល់ដឹងនិងបាន ប្រើប្រាស់សេវាកម្ម Family Plus មានចំនួនគួរអោយកត់សម្គាល់ ។ ថ្ងៃនេះក្រុមហ៊ុនឌីជី សូមជម្រាបជូនបន្ថែមនូវអត្ថប្រយោជន៍
របស់ Family Plus និងអ៊ីនធើណិតខ្សែកាប្លិ៍អុបទិក Fiber Optic- FTTH។

ហេតុអ្វីត្រូវប្រើប្រាស់ Family Plus ?

ជាសេវាកម្មទូរទស្សន៍ OTT របស់ក្រុមហ៊ុនឌីជី បូកបញ្ចូលជាមួយនិង សេវាអ៊ីនធើណិត ។ លោកអ្នកអាចកំសាន្តបានជាមួយការមើលប៉ុស្តិ៍ផ្សាយផ្ទាល់រហូតដល់ ១១០+ប៉ុស្កិ័ ដែលមានរូបភាពកំរិត HD, អាចមើលត្រលប់ក្រោយបានក្នុងរយះពេល ៧ថ្ងៃ និង មើលវីឌីអូតាមតំរូវការរបស់លោកអ្នក ដែលមានខ្សែភាគយន្ត,រឿងភាគ, គំនូរជីវចល និងវីឌីអូផ្សេងៗរហូតដល់ 1000+ វីឌីអូល្បីៗ ក្នុងកំរិតរូបភាព HD។

គម្រោងនេះ គឺជាការផ្ដល់នៅសេវាកម្មទូរទស្សន៍បែបឆ្លាតវ័យ ដែលមានមុខងា និងជម្រើសជាច្រើន ខុសពីទូរទស្សន៍ដែលពលរដ្ឋកម្ពុជាកំពុងមានសព្វថ្ងៃ អតិថិជននឹងទទួលបាននូវបទពិសោធន៍ថ្មី រួមជាមួយការចំណាយតិច។ «អតិថិជនទិញតែមួយ ទទួលបានរហូតដល់ទៅ ២ គឺការប្រើបា្រស់អ៊ីនធើណិត និងការទស្សនាកម្មវិធីទូរទស្សន៍»
ក្រៅពីនេះអ្វីដែលអស្ចារ្យបំផុតនោះ គឺលោកអ្នកអាចទស្សនា YouTube ក្នុងគុណភាព HD ល្បឿនរហូតដល់ 50Mbps ល្បឿន Facebook និងគេហទំព័រព័ត៌មានល្បីៗក្នុងស្រុករហូតដល់50Mbps ជាល្បឿនដាច់ ដោយឡែកពីល្បឿនអ៊ីនធើណិត។

លើសពីនេះទៀត ក្រុមហ៊ុនឌីជីអ៊ីនធើណិត បានបន្ថែមល្បឿនទៅលើកញ្ចប់សេវាកម្ម ដែលមានល្បឿនកាន់តែលឿន ជាមួយនិងតម្លៃសមរម្យ។ អត្ថប្រយោជន៍នៃកញ្ចប់សេវាកម្ម Home Fiber Premium គឺលោកអ្នកនឹងទទួលបានល្បឿនអ៊ីនធើណិតដែលលឿន។ ចំពោះអតិថិជន ដែលមាន បំណងភ្ជាប់សេវាកម្មអ៊ីនធើណិតប្រើនៅតាមផ្ទះកញ្ចប់ Home Fiber Premium ដែលមានល្បឿនរហូតដល់ *9Mpbs តំលៃចាប់ពី15.99$/ខែ ជាមួយល្បឿនអាប់ឡូតរហូតដល់100Mbps បន្ថែមទៀត។ អតិថិជនក៏នឹងទទួលបាននូវល្បឿនដោនឡូតរហូតដល់100Mbps ដែលជាការផ្ដល់ជូនពិសេសពីឌីជី ដោយដោនឡូត ក្នុងល្បឿនលឿន។

អ្វីដែលកាន់តែពិសេសអ្នកនឹងទទួលបានប្រូមូសិនល្បឿនអ៊ីនធើណិតបន្ថែម ការតំឡើងឧបករណ៍មិនគិតថ្លៃ និង ការបន្ថែមជូន១ខែដោយឥតគិតថ្លៃសម្រាប់ការបង់ប្រាក់មុន ១២ខែ។

អតិថិជនអាចអញ្ជើញទៅសាកសួរពត៍មាននៅការិយាល័យកណ្ដាលរបស់ Digi ដែលស្ថិតនៅ អាស័យដ្ឋាន ៣៦៨ ផ្លូវ ១៦៣ ខណ្ឌចំការមន សង្កាត់អូឡាំពិក រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ ០៨៩ ៨៨៨ ៩៩២ និង ០៩៨ ៨៨៨ ៩៩២ ឬគេហទំព័រ www.digi.com.kh

ពាក្យទាក់ទង ៖
 

មតិយោបល់