ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

គ្រឹះស្ថានហិរញ្ញវត្ថុ៥ បញ្ចូលទូរ ATMតែមួយ កាន់កាតATMតែ១ អាចដកលុយពីគ្រឹះស្ថានផ្សេងៗបាន!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ATM

ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ប្រហែលមិនបានដឹងទេថា កម្ពុជា កំពុងដំណើរការសាកល្បងនូវ សេវាអន្តរធនាគារ ដោយបញ្ចូលទូរ AMTតែ១ ហើយអតិថិជន អាចធ្វើការដកប្រាក់ ពីបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗបានហើយ។

សេវាអន្តរធនាគារនេះ មានឈ្មោះថា “Cambodian Shared Switch” ( CSS) ជា​ប្រព័ន្ធ​មួយ​សម្រាប់​ត​ភ្ជាប់​កំណត់ត្រា​គណនី​របស់​ម៉ាស៊ីន ATM និង​ម៉ាស៊ីន​ឆូត​កាត (POS) ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​អន្តរ​ធនាគារ​។ បច្ចុប្បន្ននេះមានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៥ហើយដែលបានចូលក្នុងប្រព័ន្ធ ដូចជា ធនាគារ អេស៊ីលីដា ធនាគារ ស្ថាបនា ធនាគារ ប្រៃសណីយ៍កម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។

ប្រព័ន្ធនេះពិតជាផ្ដល់ភាពងាយស្រួលសម្រាប់ឲ្យអតិថិជនធ្វើប្រតិបត្តិការអន្តរធនាគារ។ ឧទាហរណ៍ថា បើអ្នកជា អតិថិជនរបស់ធនាគារ អេស៊ីលីដា នោះអ្នកអាចកាន់កាត ATM ទៅដកប្រាក់ពីទូរ ATM ធនាគារ ប្រៃសណីយ៍កម្ពុជា ឬ ធនាគារស្ថាបនាក៏បានដែរ។ មួយវិញទៀត បើអ្នកកាន់កាតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ទិញទំនិញតាមផ្សារទំនើប ហើយទូទាត់ទំនិញតាមរយៈការឆូតកាត នោះអ្នកក៏អាចឆូតកាតជាមួយ ​ម៉ាស៊ីន​ឆូត​កាត (POS) របស់ ធនាគារ អេស៊ីលីដាបានដែរ។

Cambodian Shared Switch ( CSS) ជាប្រ័ន្ធដែកជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការទូទាត់អន្តរធនាគារ តាមរយៈប័ណ្ណទូទាត់ឥណទាន និងប្រព័ន្ធទូទាត់ដុលភ្លាមៗដែល កំពុងត្រូវបានអភិវឌ្ឍន៍ ដើម្បីសម្រួលដល់ប្រតិបត្តិការទូទាត់សងប្រាក់តម្លៃធំអន្តរធនាគារ។

លើសពីនេះ វាចូលរួមកាត់បន្ថយ ចរាចរណ៍សាច់ប្រាក់នៅលើទីផ្សារ ឆ្លើយតបទៅនឹងតម្រូវការ សមាហរណកម្មអាស៊ាន ជាពិសេសលើកកម្ពស់ ប្រសិទ្ធភាពសេវាទូទាត់ទំនិញ និងសេវាឲ្យកាន់តែប្រសើរឡើង ព្រមទាំងកាត់បន្ថយការចំណាយលុយវិនិយោគលើ ម៉ាស៊ីន AMT និងម៉ានស៊ីន POS របស់គ្រឹះស្ថានហិរញ្ញវត្ថុ។

បើតាមប្រសាសន៍របស់លោកស្រី សូរ ផន​ណា​រី អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដាដែលដកស្រង់សម្ដីដោយ ភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថា រាល់​ការដក​ប្រាក់​តាម​ម៉ាស៊ីន ATM ធនាគារ​ផ្សេង​ពី​កាត ATM ដែល​អតិថិជន​កាន់ អតិថិជន​ត្រូវ​ចំណាយ​កម្រៃ​ប្រតិបត្តិការ ១ ៨០០ រៀល​ក្នុង​មួយ​ប្រតិបត្តិការ ខណៈដែល​ការផ្ទេរ​ប្រាក់​ពីធនាការមួយទៅធនាគារមួយទៀត​គឺយក​កម្រៃ​សេវា ៤ ០០០ រៀល​សម្រាប់​ទឹក​ប្រាក់​វេរ​ក្រោម ១ ០០០ ដុល្លារ និង ២ ដុល្លារ សម្រាប់​ទឹក​ប្រាក់​ផ្ទេរ​ក្រោម ៥ ០០០ ដុល្លារ​៕

ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់