ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ក្រុមហ៊ុន SINGMENG ចូលរួមលើកកម្ពស់ការអានសៀភៅ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ក្នុងនាមជាអ្នកផ្តល់សេវាអ៊ីនធើណិតលំដាប់ខ្ពស់នៅកម្ពុជា ក្រុមហ៊ុន SINGMENG បានចូលរួមចែករំលែក នូវក្តីស្រលាញ់ចំពោះអ្នកស្រលាញ់ការអានគ្រប់ៗគ្នា។ ហេតុដូចនេះហើយបានជាក្រុមហ៊ុន SINGMENG បន្តស្វះស្វែងរកគ្រប់វិធី ដើម្បីផ្គត់ផ្គង់សេវារបស់ខ្លួន សំដៅលើកកម្ពស់លើការចែករំលែកចំណេះដឹង និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជាតាមរយះការអាន។

ជាក់ស្តែងនៅក្នុងក្រុមហ៊ុន SINGMENG ក៍មានបណ្ណាល័យសម្រាប់ឱ្យបុគ្គលិកគ្រប់គ្នាអាចខ្ចីសៀវភៅទៅ អាននៅផ្ទះ ឬអានពេលសម្រាកក្រោយពេលញាំអាហារថ្ងៃត្រង់។ ដោយក្រុមហ៊ុនបានមើលឃើញពីការអភិវឌ្ឍន៍ផ្នែកខួរក្បាលនិងការគិតដ៍អស្ចារ្យសម្រាប់ការអានសៀវភៅ(ទាំងការអានសៀវភៅដោយផ្ទាល់ ទាំងការអានតាម ស្មាតហ្វូន កុំភ្យូទ័រ អាយផេត និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀត) ។

អត្ថប្រយោជន៍១០ យ៉ាងបានមកពីការអានសៀវភៅ៖
១. ធ្វើឲ្យសុខភាពខួរក្បាលល្អ
២. កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍
៣. បង្កើនចំណេះដឹង
៤. ចេះនិងចាំពាក្យបានច្រើន
៥. ជួយអភិវឌ្ឍការចងចាំ
៦. ធ្វើឲ្យបច្ចេកទេសក្នុងការវិភាគមានភាពប្រសើរឡើង
៧. ធ្វើឲ្យអ្នកចេះយកចិត្តទុកដាក់និងផ្តោតអារម្មណ៍
៨. ធ្វើឲ្យសមត្ថភាពក្នុងការសរសេរប្រសើរឡើង
៩. ជួយឲ្យផ្លូវចិត្តស្ងប់ស្ងាត់
១០. ការកម្សាន្តដោយឥតគិតថ្លៃ

សព្វថ្ងៃនេះការធ្វើដំណើរឬការទៅរកការកម្សាន្តសប្បាយនានាមានតម្លៃថ្លៃគួរសម។ ដូច្នេះបើយើងជំនួសវា ដោយការអានសៀវភៅវិញ វាអាចជួយកាត់បន្ថយអារម្មណ៍មិនសប្បាយចិត្តរបស់អ្នកបាន ដោយវាបាននាំអារម្មណ៍របស់អ្នកចូលទៅសាច់រឿងក្នុងសៀវភៅទាំងនោះ។ ការអានបានធ្វើឲ្យខួរក្បាលមានសកម្មភាពជាប់លាប់ ដូច្នេះហើយវាអាចជួយបង្ការមិនឲ្យខួរក្បាលបាត់បង់នូវសមត្ថភាព។ អ្នកអានច្រើននឹងជួបប្រទះពាក្យដដែលៗនិងស្គាល់ពីពាក្យថ្មីៗផងដែរ។ ពេលអានខួរក្បាលអ្នកបានធ្វើការវិភាគអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងសៀវភៅ។

ការអានអាចជួយឲ្យអ្នករៀនផ្តោតអារម្មណ៍ធ្វើអ្វីមួយដោយគ្មានអ្វីផ្សេងមករំខានការផ្តោតអារម្មណ៍របស់អ្នកឡើយ។ អ្នកក៍មានសមត្ថភាពដើម្បីពង្រឹងការសរសេរបានល្អជាងមុនហើយចិត្តរបស់អ្នកក៍មានសេចក្តីសុខ ស្ងប់ស្ងាត់ជាងមុន។ សម្រាប់សៀវភៅមួយចំនួនធំ មិនតម្រូវឲ្យអ្នកទិញសៀវភៅដែលអ្នកត្រូវអាននោះទេ ព្រោះថាអ្នកក៏អាចចូលទៅអាននៅក្នុងបណ្ណាល័យតូចធំឬតាមអនឡាញបានផងដែរ។ ហើយវិធីដែលស្រួល និងមិនអស់ប្រាក់ព្រមទាំងចំណេញពេល មួយទៀតនោះគឺ ការទាញយកសៀវភៅទាំងនោះពីអ៊ិនធើណិត ដាក់ក្នុងឧបករណ៍អេឡិចត្រូនិចរបស់អ្នក ហើយលោកអ្នកចង់អាននៅពេលណា ឬកន្លែង ណាក៍បាន។
បើលោកអ្នកកំពុងពិបាកក្នុងការសម្រេចចិត្តថាគួរជ្រើសរើស សេវាកម្មអ៊ីនធើណិតមួយណា ដើម្បីផ្គត់ផ្គង់ តម្រូវការអាជីវកម្មរបស់លោកអ្នកនោះ កុំភ្លេចក្រុមហ៊ុន SINGMENG មានផ្តល់កញ្ចប់សេវាកម្មអ៊ីនធើណិត ល្បឿនលឿន និងទំនុកចិត្តខ្ពស់ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងផ្នែកលក់ : 096 666 1888 / 089 966 888 / 023 860 666. ឬចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំ Website: www.smtelemedia.com

ពាក្យទាក់ទង ៖
 

មតិយោបល់