ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ក្រុមហ៊ុន​ Apple​ ប្រកាស​ថ្ងៃ​ចេញលក់​​ទូរស័ព្ទ​ iPhone 8​ និង​ធ្វើ​ពិធី​ខួប​លើក​ទី​១០​ របស់​ខ្លួន​!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ថ្ងៃ​ទី​១២ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ គឺ​ជា​ខួប​លើក​ទី​១០​ របស់​ក្រុមហ៊ុន​ Apple​ និង​ការ​ដាក់​លក់​ទូរស័ព្ទ​ iPhone 8​ ដែល​ក្រុមហ៊ុន​ចំណាយ​អស់​ ៧៥០លាន​ដុល្លារ​ ក្នុង​ការ​ផលិត​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ sputnik​ បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ​ ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។

ក្រុមហ៊ុន​ Apple​ មិន​ទាន់​បាន​បញ្ជាក់​ពី​លក្ខណៈ​ពិសេស​របស់​ទូរស័ព្ទ​ថ្មី​នេះ​ទេ​ ប៉ុន្តែ​មាន​ពាក្យ​ចចាមអារ៉ាម​លើក​ឡើង​ថា​ ទូរស័ព្ទ​នេះ​នឹង​មាន​អេក្រង់​ លែង​មាន​ប៊ូតុង​ចុច​ និង​សមត្ថភាព​សាក​ថ្ម​តាម​បច្ចេកវិទ្យា​សេរី​ថ្មី​ គឺ​មិន​ប្រើ​ខ្សែ​ (Wireless )។ ក្រុមហ៊ុន​ New York Times​ និង​ Fast Company​ បាន​ចេញ​របាយការណ៍​ដាច់​ដោយ​ឡែក​ថា​ ទូរស័ព្ទ​ថ្មី​នេះ​ អាច​មាន​តម្លៃ​ជិត​ ១ពាន់​ដុល្លារ​ឡើង​ ហើយ​អ្នក​ផ្សេង​ទៀត​សន្និដ្ឋាន​ថា​ ទូរស័ព្ទ​នេះ​ គេ​អាច​ហៅ​ថា​ iPhone X​។គួរ​បញ្ជាក់​ផង​ដែរ​ បច្ចុប្បន្ន​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ មាន​តម្លៃ​ ៣.៥​ពាន់​លាន​ដុល្លារ​ និង​ការ​រំពឹង​ទុក​ក្នុង​ការ​លក់​ទូរស័ព្ទ​ iPhone 8​ មាន​ការ​កើន​ឡើង​ ៧០ភាគរយ​ បើ​ធៀប​នឹង​ប្រភេទ​ iPhone​ ផ្សេង​ៗ​ទៀត​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់