ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

គេហទំព័រ​ YouTube​ បិទ​គណនី​មួយ​ ដែល​ឃោសនា​របស់​កូរ៉េខាងជើង​!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

គេហទំព័រ​ YouTube​ បាន​បិទ​គណនី​ ដែល​ឃោសនា​របស់​កូរ៉េខាងជើង​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​សម្ងាត់​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ CNN បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​ពុធ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ក្រុម​អ្នក​វិភាគ​ បាន​និយាយ​ថា​ គណនី​ឈ្មោះ​ Uriminzokkiri​ នៅ​ក្នុង​គេហទំព័រ​ YouTube​ បាន​ផ្ដល់​ព័ត៌មាន​សំខាន់​ៗ​ ដែល​ជួយ​ឲ្យ​ពួក​គេ​តាម​ដាន​ចលនា​របស់​លោក​ គីម​ ជុងអ៊ុន​ និង​ភាព​ជឿនលឿន​នៅ​ក្នុង​កម្មវិធី​អាវុធ​របស់​កូរ៉េខាងជើង​ ព្រម​ទាំង​ការ​អភិវឌ្ឍ​សំខាន់​ៗ​ដទៃ​ទៀត​។

អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អាមេរិក​-កូរ៉េ​នៅ​សាកលវិទ្យាល័យ​ Johns Hopkins​ លោក​ Curtis Melvin​ បាន​សរសេរ​ក្នុង​លិខិត​បើក​ចំហ​មួយ​ កាល​ពី​ថ្ងៃ​អង្គារ​ទៅ​កាន់​ Google​ (GOOGL, Tech30)​ ថា​ “វីដេអូ​កូរ៉េខាងជើង​ ទាំង​នេះ​គឺ​ជា​ប្រភព​ព័ត៌មាន​ ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​យើង​នៅ​ខាង​ក្រៅ​”។គួរ​បញ្ជាក់​ផង​ដែរ​ថា​ ភាព​តានតឹង​រវាង​កូរ៉េខាងជើង​ និង​សហរដ្ឋ​អាមេរិក​ បាន​កើន​ឡើង​នៅ​ឆ្នាំ​នេះ​ នៅ​ពេល​ដែល​របប​របស់​លោក​ គីម​ បាន​បង្កើន​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ ហើយ​លោក​ប្រធានាធិបតី​ Trump​ បាន​ឆ្លើយតប​ដោយ​វោហារ​សព្ទ​ដ៏​ក្ដៅ​គគុក​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់