ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

នាឡិកា Apple Watch Series 3 បង្ហាញខ្លួនមកជាមួយនឹងការសាកថ្មឥតខ្សែ Qi wireless chargers តែប៉ុណ្ណោះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

នៅក្នុងព្រឹត្តិការណ៍ Hardware ប្រចាំឆ្នាំរបស់ខ្លួននៅខែនេះក្រុមហ៊ុន Apple បានប្រកាសអំពីការសាកថ្មឥតខ្សែថ្មីដែលហៅថា AirPower ដែលអាចសាកថ្មទូរស័ព្ទ iPhone 8, 8 Plus ឬ X នៅពេលជាមួយគ្នាដូចជា AirPods និង Apple Watch Series 3 ។ នៅពេលនោះយើងឆ្ងល់ថា តើនេះមានន័យថា AirPod និង Apple Watch Series 3 ក៏នឹងគាំទ្រដល់ស្តង់ដារសាកថ្មឥតខ្សែ Qi wireless chargers ដូចជាទូរស័ព្ទ iPhone ថ្មីដែរឬទេ។

បណ្ដាញ blog របស់ជប៉ុន Mac Otakara បានសាកល្បងមើលនាឡិកាថ្មីនៅលើឆ្នាំងសាកថ្មឥតខ្សែ Qi wireless chargers ដែលឆបគ្នាហើយបានរកឃើញថា វាអាចសាកថ្មបានលើឧបករណ៍ដែលមិនមែនជា MFi ។Blog នេះនិយាយថាឆ្នាំងសាកថ្មថ្មីដែល Apple បានតំឡើងនៅព្រឹត្តិការណ៍នេះ រួមទាំងបន្ទះឆ្នាំងសាកឥតខ្សែរបស់ Belkin ផងនោះ តែវាមិនដំណើរការទេ។

សង្ឃឹមថាក្រុមហ៊ុន Apple ទទួលបានព័ត៌មានច្បាស់លាស់អំពីអ្វីដែលជាស្តង់ដារនៃការសាកថ្មឥតខ្សែរបស់នាឡិកា Apple Watch Series 3 និងអ្វីដែលអ្នកទិញគួរតែស្វែងរកក្នុងបន្ទះសាកថ្ម Qi ។ យើងនឹងមិនត្រូវរង់ចាំតែ AirPower ដើម្បីទទួលបានការសាកថ្មទូរស័ព្ទ iPhone ថ្មីរបស់យើង នាឡិកា Apple និង AirPods ដើម្បីសាកថ្មដោយគ្មានខ្សែនោះទេ។ ក្រុមហ៊ុនគួរតែមានច្រើនវិធីក្នុងការសាកថ្ម ដើម្បីមានភាពងាយស្រួលសំរាប់អ្នកប្រើប្រាស់ ៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

ពាក្យទាក់ទង ៖
 

មតិយោបល់