ថ្ងៃ សៅរ៍ ទី 21 ខែ កក្កដា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 21 ខែ កក្កដា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

ប្រធានាធិបតីអាមេរិក៖ ខ្ញុំមិនអាចនិយាយបានទេថា លោកពូទីន គឺជាមិត្តឬសត្រូវ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកមិនអាចនិយាយបានឡើយថាតើប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺជាមិត្តឬក៏សត្រូវ ខណៈជំនួបរវាងមេដឹកនំាទាំងពីរកំពុងបង្កក្ដីកង្វល់ដល់បណ្ដាប្រទេសអឺរ៉ុប។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅឯសេតវិមាន នៅថ្ងៃអង្គារនេះ មុននឹងធ្វើដំណើរចាកចេញទៅចូលរួមក្នុងកិច្ច ប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងព្រុវសែល ប្រទេសប៊ែលហ្សិក ក៏ដូចជាបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេស។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោកត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំមានអង្គការណាតូ ខ្ញុំមានចក្រភពអង់គ្លេសដែល កំពុងមានភាពច្របូកច្របល់ ហើយខ្ញុំមានលោកពូទីន។ តាមពិតនិយាយឱ្យត្រង់លោកពូទីន អាចនឹងមានភាពងាយស្រួលនៅក្នុង ចំណោមពួកគេទៅទៀត តើអ្នកណាអាចគិតដល់?»។​

ដោយឡែក នៅពេលត្រូវបានសាកសួរថាតើលោក ពូទីន គឺជាមិត្ត ឬក៏ជាសត្រូវ? លោកត្រាំ បានឆ្លើយយ៉ាងខ្លីថា៖«ខ្ញុំមិនអាច និយាយអ្វីបាននៅពេលនេះ»។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងទៅចូលរួមកិច្ចប្រជុំអង្គការណាតូ ក្នុងទីក្រុងព្រុចសែលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា មុននឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៍ នៅថ្ងៃទី១៣ ក៏ដូចជាជួបជាមួយលោក ពូទីន នៅក្នុងជំនួបកំពូលមួយនៅឯ ទីក្រុង Helsinki ប្រទេសហ្វាំងឡង់ នៅថ្ងៃទី១៦ ខែកក្កដានេះ៕

ប្រភព៖ Fresh News

 

មតិយោបល់