ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

គន្លឹះ​ក្លាយ​ជា​នារី​ជោគជ័យ​ទាំង​វ័យ​ក្មេង

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

នារី​គ្រប់​រូប​សុទ្ធ​តែ​ចង់​ឲ្យ​ខ្លួន​ឯង​ជោគ​ជ័យ​ទាំង​វ័យ​ក្មេង​មិន​ថា​ចំពោះ​ជីវិត​ផ្ទាល់​ខ្លួន ឬ​រឿង​ការងារ​ឡើយ។ ប៉ុន្តែ​ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ​នេះ​មិន​ងាយ​ស្រួល​ដូច​ដែល​យើង​គិត​នោះ​ទេ វា​ទាមទារ​ឲ្យ​យើង​រុករក​វា បញ្ចេញ​សកម្មភាព និង​មាន​ក្ដី​រំពឹង​ក្នុង​ជីវិត។ ទោះ​បី​ជា​លំបាក​បន្តិច​មែន តែ​គន្លឹះ​ខាង​ក្រោម​នេះ​អាច​ជួយ​បាន៖

គន្លឹះ​ជោគ​ជ័យ​រឿង​ជីវិត​ផ្ទាល់​ខ្លួន៖
-កំណត់​គោលដៅ​ជីវិត
-មាន​ទំនុក​ចិត្ត​ហើយ​ជឿ​ថា​ខ្លួន​នឹង​ជោគជ័យ
-កុំ​គិត​ថា​ខ្លួន​ឯង​ល្អ​ឥត​ខ្ចោះ
-មាន​ទំនាក់​ទំនង​ដ៏​មាន​ន័យ​មួយ​ជាមួយ​មិត្តភក្ដិ គ្រួសារ ឬ​ដៃគូ
-ថែរក្សា​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវកាយ
-ប្រើប្រាស់​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹម​ត្រូវ

គន្លឹះ​ជោគ​ជ័យ​ខាង​វិជ្ជាជីវៈ
-រៀប​ចំ​ផែន​ការ និង​កំណត់​គោលដៅ​ច្បាស់​លាស់
-ទទួល​ការ​អប់រំ និង​ការ​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន
-មាន​ទំនុក​ចិត្ត​ហើយ​ជឿ​ថា​អ្នក​នឹង​ជោគជ័យ
-ស្រលាញ់​ការងារ​ដែល​ខ្លួន​ឯង​ធ្វើ
-កុំ​ខ្លាច​នឹង​ការ​ប្រថុយប្រថាន
-មាន​ទំនាក់​ទំនង​ល្អ
-ពង្រឹង​ទំនាក់​ទំនង​ការ​ងារ
-មាន​ពេល​សម្រាក លំហែ​ខួរក្បាល

តោះ! សាកល្បងទាំងអស់គ្នាណា ដើ​ម្បីឈានរកភាពជោគជ័យក្នុងជីិវិត ។

ផ្តល់សិទ្ធិដោយ៖ sabay

 

មតិយោបល់