ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

មនុស្ស​ស្រី​ដែល​ភ្លេច​ស្រលាញ់​ខ្លួន​ឯង ច្រើន​ធ្វើ​រឿង​ទាំង ៨ នេះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ដើម្បី​ចំណាយ​ពេល​​ឲ្យ​បាន​ច្រើន​ជាមួយ​គ្រួសារ ធ្វើឲ្យ​ស្ត្រី​មួយ​ចំនួន​ភ្លេច​ស្រលាញ់​ខ្លួន​ឯង​ទៅ​វិញ។ ចង់​ដឹង​ថា​ពេល​ឈប់​ស្រលាញ់​ខ្លួន​ឯង យើងច្រើន​ធ្វើ​រឿង​អ្វី​ខ្លះ​នោះ អាន​អត្ថបទ​ខាងក្រោម​នេះ៖

១.យើង​ហ៊ាន​ឈប់​ធ្វើ​ការងារ​ក្នុង​ក្ដី​ស្រមៃ ហើយ​សម្រេចចិត្ត​ធ្វើ​ជា​ស្ត្រី​មេផ្ទះ និង​ថែទាំ​គ្រួសារ​តែ​មួយ​មុខ។

២.ដើរ​ចេញ​ពី​មិត្តភ័ក្ដិ​ទាំងស្រុង ដោយ​គ្មាន​ពេល​ជួបជុំ​គ្នា​ជាមួយ​ពួកគេ ទោះ​ជា​មាន​ការ​អញ្ជើញ​ជា​ច្រើនលើកច្រើនសា​យ៉ាង​ណា​ក៏​ដោយ។

៣.គ្មាន​ពេល​ទៅ​លេង​ឪពុក​ម្ដាយ,បងប្អូន ឬ​សាច់ញាតិ​ណា​ដែល​នៅ​ឆ្ងាយ​ឡើយ។

៤.យើង​ឲ្យ​គ្រួសារ​ជា​អ្នក​សម្រេចចិត្ត​ជ្រើសរើស​អ្វី​មួយ​ជំនួស​ខ្លួនឯង។

៥.យើង​តែងតែ​ព្យាយាម​បំពេញ​ចំណុច​ខ្វះខាត​របស់​គ្រួសារ តែ​មិន​ដែល​បំពេញ​ភាព​ខ្វះខាត​របស់​ខ្លួនឯង។

៦.មិន​ដែល​មាន​ពេល​មើល​ថែ​ខ្លួន​ឯង តែ​ពេល​វេលា​សម្រាប់​គ្រួសារ​យើង​មាន​ជា​ហូរហែ។

៧.ហ៊ាន​បូជា​ជីវិត​ខ្លួនឯង​សម្រាប់​គ្រួសារ ដោយ​មិន​ចាំបាច់​គិត​ពិចារណា​អ្វី​វែងឆ្ងាយ។

៨.មិន​ចេញ​ទៅ​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ផ្សេង​ៗ​ឡើយ ហើយ​នៅ​តែ​ក្នុង​ផ្ទះ បំពេញ​ការងារ​ជា​ស្ត្រី​មេផ្ទះ៕

ផ្តល់សិទ្ធីដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់