ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

នៅ​ពេល​ដែល​មនុស្ស​ប្រុស​ធ្លាក់​ចូល​ទៅ​ក្នុង​អន្លង់​ស្នេហ៍​យើង​ រមែង​ធ្វើ​រឿង​ទាំង​នេះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អារម្មណ៍​ដែល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​មនុស្ស​ម្នាក់​គឺ​នឹង​បង្ហាញ​មក​ក្រៅ​ទោះ​បី​ជា​ខំ​លាក់​យ៉ាង​ណា​ក៏​ដោយ​ គ្រាន់​តែ​មនុស្ស​អាច​មាន​និស្ស័យ​ខុស​គ្នា​ ប៉ុន្តែ​បើ​យើង​ឃើញ​ទង្វើ​ទាំង​នេះ​ហើយ​ យើង​អាច​ដឹង​ថា​គាត់​ក៏​មាន​ចិត្ត​មក​លើ​យើង​ដែរ៖

១. ផ្ដល់​ស្នាម​ញញឹម​គ្រប់​ពេល​ដែល​ដែល​ឃើញ​យើង​ ទោះ​បី​ពេល​ខ្លះ​គាត់​មិន​សូវ​សប្បាយ​ចិត្ត​ក៏​ដោយ។

២. តែងតែ​ព្យាយាម​រក​ឱកាស​មក​ក្បែរ​យើង ហើយ​រក​រឿង​អី​មួយ​មក​និយាយ​ដើម្បី​បាន​យើង​និយាយ​ជាមួយ​វិញ។

៣. គាត់​បង្ហោះ​ Status ក្នុង​ចិត្ត​របស់​គាត់​ដែល​ទាក់ទង​ពី​យើង​​ តែ​មិន​បាន​បង្ហាញ​ថា​ជា​អ្នក​ណា​នោះ​ទេ។

៤. ពេល​ខ្លះ​គាត់​ធ្វើ​ជា​ចង់​ឲ្យ​យើង​ជួយ​គាត់​ តែ​វា​គ្រាន់​តែ​ជា​លេស​នោះ​ទេ។

៥. គាត់​តែង​តែ​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​អ្នក​សរសើរ​គាត់​ និង​គិត​ថា​គាត់​មិន​មែន​ជា​មនុស្ស​ប្រុស​អន់​នោះ​ទេ។

៦. គាត់​មិន​ដែល​ភ្លេច​ថ្ងៃ​ពិសេស​ ឬ​ ថ្ងៃ​ខួប​កំណើត​របស់​អ្នក​នោះ​ទេ។

៧. គាត់​តែង​តែ​ចូល​មើល​ Profile Facebook អ្នក​ស្ទើរ​រាល់​ថ្ងៃ។

៨. គាត់​មិន​និយាយ​ពី​រឿង​គាត់​ស្រឡាញ់​អ្នក​ភ្លាម​ៗ​នោះ​ទេ​ គឺ​ទាល់​តែ​អ្នក​មាន​អារម្មណ៍​ជាមួយ​គាត់​សិន​ ព្រោះ​ខ្លាច​អ្នក​ស្អប់​គាត់។

៩. គាត់​ស៊ើប​ថា​អ្នក​ចូល​ចិត្ត​ទៅ​កន្លែង​ណា​ ញ៉ាំ​អី​ ផឹក​អី​ ហើយ​នឹង​អាល​ធ្វើ​ជា​ទៅ​កន្លែង​នោះ​ដែរ​ ព្រោះ​អាច​ក្លែង​ធ្វើ​ជា​ភាព​ចៃដន្យ។

១០. គាត់​មិន​ដែល​បដិសេធន៍​អ្វី​ដែល​អ្នក​ពឹង​ឲ្យ​គាត់​ជួយ​ ទោះ​ពេល​ខ្លះ​គាត់​មិន​សូវ​ចេះ​ ឬ​ក៏​ពិបាក​ក៏​ដោយ​ក៏​គាត់​ព្យាយាម​ដែរ។មិន​ប្រាកដ​ថា​វា​អាច​ត្រូវ​ទាំង​អស់​នោះ​ទេ​ តែ​វា​ក៏​អាច​ឲ្យ​យើង​យល់​ពី​ទឹក​ចិត្ត​ដែល​គេ​មាន​មក​លើ​យើង​បាន​ខ្លះ​ដែរ៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់