ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

សម្រាប់​ស្រី​ៗ​ជា​ពិសេស​!​ កុំ​ជឿ​រឿង​ទាំង​នេះអី​បើ​ចង់​ឲ្យ​ស្នេហា​​គង់វង្ស

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អ្នក​ប្រាកដ​ជា​ធ្លាប់​ឮ​ហើយ​ទាក់ទង​នឹង​​ចំណុច​ជាច្រើន​​ក្នុង​​​ការ​រក្សា​ស្នេហា​ឲ្យ​នៅ​គង់វង្ស ឬ​ស្រឡាញ់​គ្នា​បាន​យូរ​ជា​ដើម។ ទោះ​បែប​នេះ​ក្ដី​ តើ​អ្នក​ដឹង​ទេ​ថា​មិន​មែន​រឿង​ទាំង​អស់​សុទ្ធ​តែ​សមស្រប​ទេ​?

១. បុរស​ត្រូវ​តែ​​ជា​អ្នក​ចាប់​ផ្ដើម​មុន៖ ២០១៧​ ហើយ​ណា៎ ស្រី​ៗ​យើង​ក៏​មាន​សិទ្ធ​​ដែរ។ នេះ​មិន​មែន​បាន​ន័យ​ថា​​ឲ្យ​ទៅ​ស្រែក​ប្រកាស​ប្រាប់​គេ​ទេ​ តែ​យើង​មាន​សិទ្ធ​បង្ហាញ​អារម្មណ៍​ពិត​បាន។

២. កុំ​បង្ហាញ​អស់​ពេក​៖ ​អ្នក​អាច​លាក់​បាំង​ខ្លះ​​មែនពេល​រាប់​អាន​គ្នា​​ដំបូង​ តែ​ពេល​ស្គាល់​ចិត្ត​គ្នា​យូរ​​ហើយ​ ​អ្នក​មិន​គួរ​លាក់​នេះ​លាក់​នោះ​ពេក​ទេ​ព្រោះ​វា​នាំ​ឲ្យ​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​។

៣. មិន​ហ៊ាន​បង្ហាញ​ចំណុច​ខ្សោយ៖​ គ្មាន​អ្វី​​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​រួម​ទាំង​​រឿង​ស្នេហា​ផង​ដែរ។ មិន​គួរ​ប្រកាន់​យក​គំនិត​នេះ​ឡើយ។

៤. ផ្លាស់​ប្ដូរ​ខ្លួន​ឯង​តម្រូវ​ចិត្ត​គេ​​៖​ ​វិធី​នេះ​​មាន​តែ​ធ្វើ​ឲ្យ​យើង​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ ហើយ​ជំហាន​បន្ទាប់​គឺ​បំផ្លាញ​ស្នេហា​យើង​នោះ​ឯង។ ​

៥. ទាល់​តែ​រៀប​ការ​ទើប​ហៅ​ថា​មាន​សុភមង្គល៖​ វា​ជា​​ការ​បិទ​ផ្លូវ​សម្រាប់​ខ្លួន​ឯង​ជ្រុល​ពេក​ហើយ។ ​ឲ្យ​តែ​អ្នក​ទាំង​ពីរ​ចេះ​​ស្រឡាញ់​គ្នា​ ចេះ​ស្មោះ​ត្រង់​ជាមួយ​គ្នា​ នេះ​ហើយ​​​ជា​សុភមង្គល​៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់