ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

៦ ស្នៀត​ជំនួយ​ដល់​នារី​ៗ​មាន​សាច់​ទ្រលុកទ្រលន់ ឲ្យ​ស្លៀកពាក់​បាន​សមសួន​ឡើង

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សម្រាប់​នារី​ៗ​ដែល​មាន​រូបរាង​ធាត់​ពិត​ជា​លែង​ពិបាក​ជ្រើសរើស​សំលៀកបំពាក់​ទៀតហើយ។ ព្រោះ​ពេល​នេះ កញ្ញា នឹង​បង្ហាញ​ពី​ ៦ ស្នៀតជំនួយ​ដល់​នារី​ៗ​ដែល​មាន​សាច់​ទ្រលុកទ្រលន់​ដូច​ខាងក្រោម​នេះ៖

១.កុំ​ស្លៀកពាក់​តឹង ឬ​លុង​ពេក៖ ការ​ដែល​យើង​ស្លៀកពាក់​តឹង​ពេក​អាច​បណ្ដាល​ឃើញ​សាច់​ទាំង​កង់​ៗ ហើយ​ពេល​យើង​ស្លៀក​ខោអាវ​ណា​ដែល​រលុង​ពេក​ធ្វើឲ្យ​គេ​ឃើញ​រាង​យើង​រឹតតែ​ធំ។ ដូចនេះ​ត្រូវ​ស្លៀក​ខោក​អាវ​ណា​ដែល​ត្រូវ​នឹង​រូបរាង ទើប​ឃើញ​ស្អាត។

២.រក​ជាង​កាត់​ខោអាវ៖ ប្រសិនបើ​យើង​ពិបាក​ស្វែង​រក​ទិញ​សំលៀកបំពាក់​ដែល​ត្រូវ​នឹង​ទំហំ​ខ្លួន យើង​ត្រូវ​រក​ជាង សម្រាប់​កាត់​ខោអាវ​ឲ្យ។

៣.ស្លៀក​រ៉ូប​ប៉ោង​ៗ៖ នារី​ៗ​ដែល​មាន​សាច់​គួរ​ជ្រើសរើស​ប្រភេទ​រ៉ូប​ខ្លី​ក្រោម​ជង្គង់ រៀង​ប៉ោង​ៗ ឬ​ពាក់​អាវ​ធម្មតា​ជាមួយ​សំពត់​វ៉ាល់។

៤.ស្លៀក​ខោ​ខោវប៊យ​ជាង​ធំ៖ ប្រភេទ​ខោ​ខោវប៊យ​ក៏​ត្រូវ​បាន​បែង​ចេក​ទៅ​តាម​ទំហំ​មនុស្ស​ស្រី​ដែរ។ ខោ​ខោវប៊យ​ជើង​កំប៉ុង​សក្ដិសម​ជាមួយ​ស្រី​ៗ​រូបរាង​ស្លីម​ៗ ហើយ​ខោ​ខោវប៊យ​ជាង​ធំ​ល្អ​សម្រាប់​នារី​ធាត់​ៗ។ ព្រោះ​តែ​ផ្នែក​ខាងក្រោម​ជា​ជើង​ខោ​ធំ​ៗ ទើប​អ្នក​ដទៃ​មិន​សូវ​ចាប់អារម្មណ៍​ទំហំ​ខាង​លើ។

៥.បញ្ចេញ​សាច់​ក្បាលពោះ៖ យើង​គួរតែ​ពាក់អាវ​ណា​ដែល​អាច​បង្អួត​សាច់​ក្បាលពោះ​បាន​បន្តិច ព្រម​ជាមួយ​សំពត់​រឹត​ត្រឹម​ជង្គង់។

៦.បន្ថែម​ខ្សែ​ក្រវាត់៖ ពេល​ស្លៀក​រ៉ូប គួរ​តែ​បន្ថែម​ខ្សែ​ក្រវាត់​នៅ​ត្រង់​ចង្កេះ ដើម្បី​ឲ្យ​រឹប​រាង ឃើញ​គន្លាក់​ចង្កេះ​តូច៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់