ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

វិធី​៤​យ៉ាង​ធ្វើ​ឲ្យ​សង្សារ​ចាស់​ស្ដាយ​បោក​ខ្លួន ដែល​បាន​បោះបង់​អ្នក​ចោល

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

គេ​តែង​និយាយ​ថា វិធី​សងសឹក​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​គឺ​រស់​នៅ​ឲ្យ​មាន​សេច​ក្ដី​សុខ។ ដូច​នេះ បើ​អ្នក​ធ្វើ​រឿង​ទាំង​៤​ខាង​ក្រោម​នេះ​បាន អតីត​សង្សារ​របស់​អ្នក​នឹង​ស្ដាយ​ក្រោយ​ជា​មិន​ខាន​ដែល​បាត់​បង់​អ្នក។

១. ធ្វើ​ល្អ​ដាក់​អ្នក​ថ្មី៖នៅ​ពេល​ដែល​អ្នក​ធ្វើ​ទង្វើ​ល្អ​ៗ​ដាក់​សង្សារ​ថ្មី​ដែល​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​ជា​មួយ​អ្នក​ចាស់​នោះ អតីត​សង្សារ​របស់​អ្នក​នឹង​ទ្រាំ​មិន​បាន ព្រោះ​គេ​មិន​ធ្លាប់​មាន​អារម្មណ៍​ដែល​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដូច​នេះ។ ជាក់​ស្ដែង អ្នក​អាច​ដើរ​លេង​ឆ្ងាយ​ៗ នៅ​មាត់​សមុទ្រ​រួច​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឲ្យ​គេ​បាន​ឃើញ​នូវ​អ្វី​ដែល​អ្នក​កំពុង​សោយសុខ ខុស​ពី​ការ​នៅ​ក្បែរ​គេ។

២. នៅ​តែ​ជា​ខ្លួន​ឯង​តែ​ស្អាត​ជាង​មុន៖ផ្លាស់​ប្ដូរ​ម៉ូដ​សក់ ស្ទីល​ស្លៀកពាក់ ចេះ​ថែ​រក្សា​ខ្លួន​ជាង​មុន ក្លាយ​ជា​មនុស្ស​ស្អាត​ជាង​កាល​ពី​មុន ក៏​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ស្ដាយ​ក្រោយ​ដែល​ហ៊ាន​បោះបង់​មនុស្ស​ស្អាត​ដូច​ជា​យើង។

៣. បើ​អ្នក​ចាស់​ទូរស័ព្ទ​មក សូម​លើក​ហើយ​និយាយ​ថា៖ “អ្នក​ណា​គេ​ហ្នឹង?”៖បើ​ទោះ​បី​ជា​អ្នក​ដឹង​ច្បាស់​១០០%​ថា​អ្នក​ជា​ណា​ជា​អ្នក​ខល​មក​ក៏​ដោយ តែ​កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ ហើយ​ត្រូវ​លើក​ដោយ​សួរ​ថា “ណា​គេ​ហ្នឹង?” ធានា​ថា​សង្សារ​ចាស់​អ្នក នឹង​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​នៅ​ពេល​អ្នក​មាន​ចេតនា​ធ្វើ​ភ្លេច​គេ​ដូច​នេះ។ ជា​ធម្មតា គេ​នឹង​គិត​ថា​ខ្លួន​ឯង​សំខាន់​ខ្លាំង​ណាស់​ចំពោះ​អ្នក ជា​ពិសេស​បើ​គេ​ជា​អ្នក​សុំ​បែក​គ្នា។ តែ​អ្នក​ត្រូវ​តែ​ឲ្យ​គេ​ដឹង​ថា អ្នក​អាច​បំភ្លេច​គេ​ក្នុង​រយៈ​ដ៏​ឆាប់​បំផុត។

៤. ធ្វើ​រាល់​អ្វី​ដែល​សង្សារ​ចាស់​ហាម​ប្រាម៖កាល​ពី​មុន អ្នក​ត្រូវ​គេ​ហាម​ប្រាម​រឿង​ជា​ច្រើន​ដូច​ជា​មិន​ឲ្យ​ស្លៀក​ខ្លី​ពេក មិន​ឲ្យ​ផាត់​មុខ ជួប​ជុំ​មិត្តភ័ក្ដិ​ជា​ដើម។ នៅ​ពេល​នេះ អ្នក​អាច​ធ្វើ​រឿង​ទាំង​នេះ​ដោយ​បើក​ចំហ​ឲ្យ​គេ​បាន​ដឹង​ថា គ្មាន​គេ ជីវិត​របស់​យើង​គឺ​មិន​សេចក្ដី​សុខ និង​សេរីភាព​ពេញ​ទំហឹង គឺ​គ្មាន​អ្នក​ណា​ចង​ជើង​យើង​ទៀត​ទេ៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់